៤ចំណុចជួយ ដល់ស្ត្រីទទួល បានភាពរីករាយ ក្នុងជីវិតផ្លូវភេទ










, ការឡើងដល់ចំនុចកំពូល គឺមិនមែនជាការ ងាយស្រួលនោះទេ
សម្រាប់ស្ត្រីភាគច្រើន ការសិក្សាទៅលើការឈាន ទៅដល់ចំនុចកំពូលនៃ ការរួមភេទគឺជារឿងមួយ ដែលពិបាក និងត្រូវចំនាយពេលច្រើន។ សព្វថ្ងៃនេះ បុរសៗមាននិន្នាការចង់ អោយស្ត្រីគួរតែទៅដល់ ចំនុចកំពូលអោយកាន់តែ ងាយស្រួលបំផុត។
តាមប្រព័ន្ធផ្សព្វផ្សាយដែលរួមមាន រឿងប្រលោមលោក និងខ្សែភាពយន្តស្រើបស្រាល ច្រើនតែផ្តល់ នូវចំណាប់អារម្មណ៍ដូចគ្នា។ ថ្មីៗនេះ ការរីកលូតលាស់នៃ ការបញ្ចាំវីដេអូរួមរ័ក្ស តាមប្រព័ន្ធអ៊ីនធឺណេត បានផ្តល់អោយមនុស្សប្រុស បង្កើតបាននូវគំនិតចំឡែកៗ អំពីអ្វី ដែលជាការរីករាយ សម្រាប់ស្ត្រី។ វីដេអូជាច្រើននេះ បង្ហាញភាពប្រកាច់ប្រកិន ជាមួយនឹងតណ្ហានៃការឈាន ដល់ចំនុចកំពូលក្នុងពេល បុរសបញ្ចូលលិង្គទៅ ក្នុងទ្វារមាសរបស់នាង។ នៅក្នុងជីវិតពិតប្រាកដ រឿងនេះកម្រនឹងកើតមានណាស់។ តាមការពិត ការរួមភេទតែម្នាក់ឯង គឺកម្រនឹងទទួលបាននូវ ចំនុចកំពូលណាស់សម្រាប់ ស្ត្រី។ វាគឺជារឿងធម្មតាទេ ក្នុងការត្រៀមខ្លួនទទួល យកចំនុចកំពូលនៃការរួម ភេទមុន ឬក្រោយពេលរួមភេទ តាមរយៈការភ្ញោចដោយដៃ ឬការរួមភេទតាមមាត់។
ស្ត្រីមួយចំនួនដែលមានសំណាង អាចឈានទៅដល់ ចំនុចកំពូលនៃការរួមភេទ តែម្នាក់ឯងបាន។ ប៉ុន្តែភាគច្រើននៃស្ត្រីទាំងអស់ ត្រូវតែមានការភ្ញោចទៅលឆ្តេញ ( សេរ) របស់ពួកគេដោយខ្លួនឯង ឬដោយដៃគូរ របស់ពួកគេជួយធ្វើ អោយខណៈពេលកំពុង រួមភេទជាមួយគ្នា។
ពិតណាស់ រឿងនេះមិនមែនតែងតែ ងាយស្រួលរហូតនោះទេ ហើយវានឹងផ្អែកទៅ លើក្បាច់ក្នុងពេលរួមភេទ គឺម្នាក់ក្នុងចំនោម អ្នកទាំងពីរអាចងាយស្រួល ក្នុងការស្ទាប់អង្អែល ឆ្តេញបានឬក៏អត់។
ការស្រាវជ្រាវរបស់យើងបង្ហាញថា ស្ត្រីជាមធ្យមមិនបានចាប់ផ្តើម ឡើងដល់ចំនុចកំពូលពិត ប្រាកដនោះទេ រហូតដល់ប្រហែលជា ២ឆ្នាំបន្ទាប់ពីនាងបាន រួមភេទរួមភេទជាលើកដំបូង ជាមួយនឹងបុរសម្នាក់។
ទោះបីជាយ៉ាងណាក៏ដោយ មានស្ត្រីជាច្រើននាក់ មិនបានគោរពតាមការ តាក់តែងបែបនេះទេ។ ឧទាហរណ៍ យុវនារីជាច្រើននាក់រៀនសូត្រ ធ្វើយ៉ាងណាដើម្បីអោយ ដល់ចំនុចកំពូលដោយ ខ្លួនឯងតាមរយៈ ការជួយខ្លួនឯង (Masturbation) អោយបានយូរ មុនពេលពួកគេសាកល្បង ជាមួយមនុស្សប្រុស។ ប៉ុន្តែជាទូទៅ សមត្ថភាពក្នុងការឈាន ទៅដល់ចំនុចស្រើបស្រាល គួរតែត្រូវសិក្សាអោយ បានដល់រយៈពេលមួយ ដែលគិតថាសមស្រប។
, ស្ត្រីម្នាក់ៗពិតជាអាចឡើង ដល់ចំនុចកំពូលបាន
តាមការអនុវត្តស្ត្រីគ្រប់គ្នា គួរតែអាចទទួលបានចំនុចកំពូលនៃការ រួមភេទ ហើយអ្វីដែលពិតនោះគឺ បានច្រើនដងទៀតផង ប្រសិនបើពួកគេចង់បាន។ បើយើងត្រលប់មកនិយាយ អំពីដំបូន្មានរបស់ម្តាយអ្នកវិញគឺ ការរួមភេទនៅតែជា បម្រាមមួយដដែល ហើយការនិយាយអំពីការ ឡើងដល់ចំនុចកំពូលនៃ ការរួមភេទគឺជាបម្រាមដ៏ ខ្លាំងក្លាជាងនេះទៅទៀត។ លើសពីនេះទៅទៀត មានអ្នកឯកទេសជាច្រើន អោយយោបល់ថា ការដែលទទួលបាន ចំនុចកំពូលច្រើនដងគឺសុទ្ធតែ ជារឿងដែលមិនអាចទៅ រួចទេសម្រាប់ស្ត្រីភាគច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំដឹងថា៖
មនុស្សស្រីស្ទើរតែគ្រប់គ្នា អាចឡើងដល់ចំនុចកំពូលមួយបាន ប្រសិនបើឆ្តេញរបស់នាង ត្រូវបានភ្ញោចយូរគ្រប់គ្រាន់ និងយ៉ាងល្អ (ហើយពិតណាស់ការ ដែលផ្តល់អោយបានដូច្នេះ គឺធ្វើអោយនាងមាន អារម្មណ៍ល្អ)
ដូចគ្នានេះដែរ ការភ្ញោចដែលខ្លាំងក្លាបន្ទាប់ពី ដល់ចំនុចកំពូលដំបូងហើយ ជាធម្មតាវានឹងបង្កើត អោយមានចំនុចកំពូលមួយថែមទៀត...។ យើងមិនមែនកំពុងតែ និយាយថា អ្នកអាចទទួលបាន លទ្ធផលទាំងនេះ ពេញមួយយប់បានទេ ប៉ុន្តែប្រសិនបើអ្នកភ្ញោចទៅ លើឆ្តេញដោយខ្លួនឯង បានយូរគ្រប់គ្រង់ អោយដល់ចំនុចណាមួយនោះ អ្នកទំនងជានឹងអាច ទទួលបានចំនុចកំពូល ច្រើនដងតាមតែអ្នកចូលចិត្ត។ អ្វីដែលច្បាស់ អ្នកក៏អាចទទួលបានចំនុចកំពូល ច្រើនដងដែរប្រសិនបើ អ្នកមានដៃគូរ ម្នាក់ដែលត្រូវបានលះបង់ គ្រប់យ៉ាងដើម្បីផ្តល់ការ សប្បាយដល់អ្នក។
, ការជួយខ្លួនឯង ឬរួមភេទដោយខ្លួនឯងគឺមិនមានអ្វីទាស់ខុសទេ
វាគ្មានអ្វីដែលជាបញ្ហាទេ សម្រាប់ការរួមភេទដោយខ្លួនឯង។ តាមពិត អ្នកឯកទេសផ្លូវភេទ ក្នុងពេលបច្ចុប្បន្ន យល់ស្របថា ការរួមភេទដោយខ្លួនឯង អាចផលប្រយោជន៍មួយ ដ៏ធំធេងក្នុងការជួយដល់ មនុស្សស្រី៖
ដើម្បីសិក្សាពីរបៀបឈាន អោយដល់ចំនុចកំពូលច្រើនដង ដូច្នេះមិនត្រូវមាន ការអៀនខ្មាសនឹង ធ្វើវានោះទេ។ ជាពិសេសវាគឺជារឿង ដែលមានប្រយោជន៍ និងមានសុខភាព ក្នុងការរីករាយជាមួយនឹង ការរួមភេទតែម្នាក់ឯង ប្រសិនបើអ្នកស្ត្រី មេមាយ ឬស្ត្រីលែងលះប្តី ឬមនុស្សនៅលីវ។ ការរួមភេទដោយខ្លួនឯង គឺជាទង្វើរដែលគួរអោយទុកចិត្ត និងសុវត្ថិភាពជាង ការរួមភេទជាមួយនឹង មនុស្សចំឡែកៗ។
, ការរួមភេទតាមមាត់ក៏គ្មានអ្វីថាមិនល្អដែរ
មួយជំនាន់កន្លងផុតទៅហើយ ការរួមភេទតាមមាត់ត្រូវ បានគេចាត់ទុកជា ទូលំទូលាយថាគឺ ជារឿងមួយដែលកខ្វក់។ ដូច្នេះម្តាយរបស់អ្នក ប្រហែលជាមិនបាន ប្រាប់អ្នកទេថា៖
ការរួមភេទតាមមាត់គឺ ជាជំនួយដ៏អស្ចារ្យមួយសម្រាប់ អោយស្ត្រីជាច្រើនអ្នកឡើង ដល់ចំនុចកំពូល នៃការរួមភេទ
វាមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់បុរសដែលលិង្គ ពិបាកនឹងឡើងរឹង
សម្រាប់មនុស្សជាច្រើននាក់ វាគឺជារឿងដែល រីករាយបំផុត
ប្រសិនបើអ្នកមិនបានតាំងចិត្ត នឹងធ្វើវាពីមុនមកទេ យើងសូមធានាជូនអ្នកថា វាពិតជារឿងដ៏មាន តម្លៃណាស់ ក្នុងការសាកល្បង។
ការដែលមានទំនាក់ទំនងគ្នា ដ៏យូរមួយគឺមិនមែន ដើម្បីតែការរួមភេទ នោះទេ ប៉ុន្តែដើម្បីមិត្តភាព ការចែករំលែកទម្លាប់ ការសើចសប្បាយជាមួយគ្នា និងអ្វីៗផ្សេងទៀត។ រឿងអស់ទាំងនេះ អាចមានឥទ្ធិពល ទៅលើជិវិតផ្លូវភេទ របស់អ្នក។ ជាមួយគ្នានេះដែរ ស្ត្រេសនិងការអស់កម្លាំង មានផលប៉ះពាល់យ៉ាងធំ ទៅលើការរួមភេទ។ ម្តាយរបស់អ្នកប្រហែល ជាមិនបានដឹងអំពីរឿងនេះទេ ព្រោះថាជីវិតរបស់គាត់ មិនអាចមានផលវិបាកដូចអ្នក៕




Previous
Next Post »